ឆាប្រហុកខ្ទិះ (Fried Prahok)

របៀបធ្វើឆាប្រហុកខ្ទិះ ១.គ្រឿងផ្សំ - សាច់ជ្រូកបីជាន់6ខាំ - ប្រហុកត្រីរ៉ស់ចិញ្ច្រាំកន្លះចានចង្កឹះ និង ប្រហុកត្រីរៀលចិញ្ច្រាំកន្លះចានចង្កឹះ - ស្ករត្នោត ១ចានចង្កឹះ - ប៊ីចេង ១ស្លាបព្រាកាហ្វេ - ខ្ទិះដូងយកខ្ទិះដើម ១ចានចង្កឹះ - ម្ទេសឆ្អើរចិញ្ច្រាំ ៣ស្លាបព្រាបាយ - ប្រេងឆា ២ស្លាបព្រាបាយ - គ្រឿងបុកម៉ត់ (ចង់ដាក់ក៏បានមិនដាក់ក៏បាន) ២.បន្លែអន្លក់ប្រហុកខ្ទិះ - ស្ពៃក្តោប - ត្រសក់ - សណ្តែកគួ - ត្រប់ ឬបន្លែផ្សេងៗតាមចំណូលចិត្ ៣.វិធីធ្វើ 1. យកសាច់ជ្រូកលាងទឹកអោយស្អាតជៀស្បែកចេញកាត់ជាដុំៗទុកមួយ ឡែក ចំណែកសាច់ជ្រូកចិញ្ច្រាំអោយម៉ត់រួចចិញ្ច្រាំលាយជាមួយប្រហុកអោយសប់សាច់។ 2. យកខ្ទះដាក់ប្រេងឆាចូលរួចដាក់ ម្ទេសឆ្អើរចូល ឆាមួយសន្ទុះប្រែពណ៏ក្រហម ដាក់ស្បែកជ្រូកនិងសាច់ចិញ្ច្រាំឆាចូលរំងាស់រហូតដល់ឆ្អិន ដាក់ខ្ទិះដូងចូលរួច ដាក់ស្ករត្នោតនិងប៊ីចេងចូល ឆាអោយឆ្ងុយនិងភ្លក់មើលល្មមជាការស្រេច។