ម្ជូរគ្រឿងឆ្អឹងជំនីជ្រូក (Pork ribs skewers)

 របៀបធ្វើម្ជូរគ្រឿងឆ្អឹងជំនីជ្រូក

១.គ្រឿងផ្សំ

-ឆ្អឹងជំនីជ្រូក កាប់ដុំៗ
-គ្រឿង (គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ) បុកចូលគ្នាអោយម៉ត់ល្អ
-ស្លឹកធ្នឹង , ស្លឹកតាមូង , ស្លឹកម្កាក់ ប្រើ១ណាក៏បាន ហាន់ហើយបុក
- ប្រហុក ចិញ្រ្ចាំ , អង្រ្កង , ម្ទេស , ស្លឹកកន្ទ្រោប
-ត្រកួនបេះយកខ្ចីៗ កាត់កង់ៗ

២.វិធីធ្វើ

      ដាក់ខ្ទះអោយក្ដៅលើភ្លើង ដាក់ប្រេងឆាចូកតិច ឆាប្រហុកអោយឈ្ងុយ ហើយចាំចាក់គ្រឿងបុកចូល ឆាអោយឈ្ងុយគ្រឿងតិច ចាំចាក់សាច់ចូល ដាក់គ្រឿងសាតេ អំបិល ស្ករស ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង ដាក់ក៏បាន មិនដាក់ក៏បាន បើដាក់ធ្វើអោយទន់សាច់ ទន់បន្លៃ ឆាអោយសព្វ គ្រប់ទុកអោយចូលជាតិទៅឆ្អឹងសាច់ ពេលពុះតិច ចាក់ទឹកកន្លះឆ្នាំងចូល រំងាស់អោយផុយល្មម
     បន្ទាប់មកដាក់ម្ជូរស្លឹកធ្នឹងចូល ហើយ ដាក់អង្រ្កង ដាក់តិចម្ដងៗ ព្រោះ ម្ជូរស្លឹកធ្នឹង ជូរតិចហើយ ចឹងយើងថែមអង្រ្កងល្មមបានហើយ ចាំថែមត្រកួនតាមក្រោយ
        យកស្លឹកកន្ទ្រោបឆ្អើរភ្លើងអោយឈ្ងុយ យកមកបង់ក្នុងសម្ល ចុងក្រោយភ្លក់មើលម្ដងទៀត សាប ប្រៃ ជូរល្មមឬនៅ ថែមតាមចំនូលចិត្ត បង់ម្ទេសផង កាត់ឆ្អាប ។
      Note: ការប្រើម្ជូមុន គឺមិនចង់អោយត្រកួនឆាប់ផុយរលួយពេក បើអ្នកចូលចិត្តត្រកួនឆាប់រលួយ បង់ត្រកួនមុនម្ជូ ៕ Credit : Sakorak Thonn


(ជោគជ័យកើតចេញពីការខិតខំប្រឹងប្រែង)


Comments

Popular posts from this blog

របៀបធ្វើសាច់សាស៊ីវ (Barbecued Pork)

របៀបធ្វើសាច់គោអាំងដោតចង្កាក់ (How to fried Beef eat with pickle)

ឆាប្រហុកខ្ទិះ (Fried Prahok)