របៀបធ្វើសាច់សាស៊ីវ (Barbecued Pork)

 របៀបធ្វើសាច់សាស៊ីវ

១.គ្រឿងផ្សំ

- ស្រាសរ ១ ស្លាបព្រាបាយ
- ប្រេងល្ង ១ ស្លាបព្រាកាហ្វេ
- លក្សអាហារពណ៌ក្រហម ១ ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
- ខ្ទឹមសជញ្រ្ចាំ ៥ កំពិល
- ខ្ញីជញ្រ្ចាំ ២ ស្លាបព្រាកាហ្វេ
- តៅហ៊ូកំប៉ុង ២ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- ទឹក Hoisin ឬ ប្រេងខ្យង ១ ស្លាបព្រាបាយ
- ទឹកឃ្មុំ ២ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវខ្មៅ ១ ស្លាបព្រាបាយ
- សាច់ជ្រូក ៥០០ ក្រាមហាន់ជា ៤ដុំ

២.វិធីធ្វើ

១- លាយគ្រឿងផ្សំទាំងអស់ចូលគ្នា កូរអោយសព្វ រូចយក ៣/៤ នៃគ្រឿងផ្សំ មកប្រលាក់ជាមួយសាច់ជ្រូក ច្របល់អោយសព្វ ទុកប្រហែលជា ១០ នាទី។
២- យកសាច់ទៅអាំងប្រហែលជា ១៥នាទី ទើបត្រលប់សាច់ម្តង ហើយ អាំង ប្រហែលជា ១៥នាទីទៀត ទើបយក។
៣- គ្រឿងផ្សំ ដែលនៅ សល់មក លាបសាច់ ហើយអាំងប្រហែលជា ៥ នាទីទៀត ជាការស្រច៕

English Below...........


Barbecued Pork

1.Ingredients

- Shaoxing Rice wine 1 tablespoon
- Sesame oil 1 teaspoon
- Optional red food coloring 1 teaspoon
- 5 Spice powder 1 teaspoon
- 5 Grated garlic cloves
- Grated ginger root 2 teaspoon
- Reb Bean Curd 2 tablespoon
- Light soy sauce 1 tablespoon
- Hoisin sauce 1 tablespoon
- Honey 2 tablespoons
- Dark soy sauce 1 tablespoon
- 500 gram sliced pork but Marinate for 6 hours

2.To Do

1- Mix all ingredients together use ¾ of marinate. Add a smoke wood chunk to a small fire.
2- Hang the marinated pork next to the fire for 15 minutes at 150 degree Celsius or 300 Fahrenheit. After 15 minutes hang the pork over direct fire for 15 minutes.
3- Apply the marinate once more in the last 5 minutes.

Comments

Popular posts from this blog

ឆាប្រហុកខ្ទិះ (Fried Prahok)

ចំហុយត្រីទឹកស៊ីអ៊ីវ (Steamed fish with soy sauce)