សម្លរកកូរខ្មែរ (Stirring Soup Khmer)

 វិធីធ្វើសម្លរកកូរខ្មែរ

១.គ្រឿងផ្សំ

-ត្រីឆ្លាំងឬអន្តែង ១គីឡូ
-សាច់ជ្រូក ៣ ខាំ
-ស្លឹកម្រុម ១ ដុំ
-អង្ករលីង កន្លះចានចង្កឹះ
-ប្រហុក ១ ស្លាបព្រាបាយ
-ទឹកត្រី ២ ស្លាបព្រាបាយ
-ស្ករត្នោត ១ ស្លាបព្រាបាយ
-ម្សៅស៊ុប ១ ស្លាបព្រាបាយ
-ខ្លាញ់ ២ ស្លាបព្រាបាយ
-គ្រឿងបុករួច(គល់ស្លឹកគ្រៃ រមៀត រំដេង សំបកក្រូចសើច ខ្ទឹមស)។

២.វីធីធ្វើ

១.ត្រីកាត់ជាកង់ៗ សាច់ជ្រូកហាន់ជាបន្ទះ ហើយអង្ករលីងត្រូវបុកឲ្យម៉ដ្ឋ។
២.ដាក់ខ្លាញ់ឲ្យក្តៅ ដាក់ប្រហុក និងគ្រឿង ឆាឲ្យឈ្ងុយ ទើបដាក់ត្រី និងសាច់ជ្រូក អង្ករលីងទឹកត្រី ស្ករត្នោត ម្សៅស៊ុប ឆាឲ្យអោយទន់បន្លែ សឹមដាក់ទឹកឲ្យល្មមទុកឲ្យពុះ ភ្លក់រសជាតិ ឲ្យល្មម ទើបដាក់ស្លឹកម្រុមជាការស្រេច ប្រភព៖មុខម្ហូបខ្មែរចំរុះ។

សូមរីករាយក្នុងគ្រួសារអ្នក!


Comments

Popular posts from this blog

របៀបធ្វើសាច់គោអាំងដោតចង្កាក់ (How to fried Beef eat with pickle)

របៀបធ្វើសាច់សាស៊ីវ (Barbecued Pork)

គុយទាវបង្គារកោះកុង (Koh Kong Shrimp Noodles)