គុយទាវបង្គារកោះកុង (Koh Kong Shrimp Noodles)

 របៀបធ្វើគុយទាវបង្គារកោះកុង

១.គ្រឿងផ្សំ

- គុយទាវ
- បង្គាស្រស់
- ម្ទេស
- ខ្ទឹមស
- ក្រូចឆ្មារ
- ជីវ៉ាន់ស៊ុយ
- ខ្ទឹមក្រហម
- ទឹកត្រី
- ស្ករត្នោត
- ប៊ីចេង
- សណ្ដែកដី
- បន្លែផ្ទាប់ស្រស់ៗ តាមចំណូលចិត្ត

២.វិធីធ្វើ

១- ស្រុះបង្គារទុកមួយអន្លើ ក្រោយមកស្រុះគុយទាវទុកមួយអន្លើ
២- ម្ទេស ខ្ទឹមស និងគល់ជីវ៉ាន់ស៊ុយ បុកបញ្ចូលគ្នាឲ្យម៉ដ្ឋល្មមរួចផ្សំរួមមាន ស្ករត្នោត ប៊ីចេង ទឹកត្រី ក្រូចឆ្មារ      ភ្លក់តាមចំណូលចិត្តចុងក្រោយដាក់សណ្ដែកដីបុក។
៣-ហាន់ខ្ទឹមក្រហមស្អាងស្ដាយរួចយកទៅបំពងទុកមួយអន្លើក្រោយមក លាងបន្លែឱ្យស្អាតទុកឲ្យស្រស់ទឹក
៤- រៀបបន្លែដាក់ចាន យកគុយទាវដែលស្រុះហើយរៀបដាក់លើបន្លែរួចរៀបបង្គាពីលើគុយទាវ រោយខ្ទឹមបំពង ញ៉ាំផ្ទាប់ជាមួយបន្លែជ្រលក់ទឹកត្រីកោះកុងឆ្ងាញ់ជាប់មាត់តែម្ដង។

(មានជីវិតត្រូវតែតស៊ូ ដើម្បីជោគជ័យថ្ងៃមុខ)

Comments

Popular posts from this blog

របៀបធ្វើសាច់គោអាំងដោតចង្កាក់ (How to fried Beef eat with pickle)

របៀបធ្វើសាច់សាស៊ីវ (Barbecued Pork)