ឆាប្រហុកខ្ទិះ (Fried Prahok)
របៀបធ្វើឆាប្រហុកខ្ទិះ
១.គ្រឿងផ្សំ
- សាច់ជ្រូកបីជាន់6ខាំ
- ប្រហុកត្រីរ៉ស់ចិញ្ច្រាំកន្លះចានចង្កឹះ និង ប្រហុកត្រីរៀលចិញ្ច្រាំកន្លះចានចង្កឹះ
- ស្ករត្នោត ១ចានចង្កឹះ
- ខ្ទិះដូងយកខ្ទិះដើម ១ចានចង្កឹះ
- ម្ទេសឆ្អើរចិញ្ច្រាំ ៣ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
- គ្រឿងបុកម៉ត់ (ចង់ដាក់ក៏បានមិនដាក់ក៏បាន)
២.បន្លែអន្លក់ប្រហុកខ្ទិះ
- ស្ពៃក្តោប
- ត្រសក់
- សណ្តែកគួ
- ត្រប់ ឬបន្លែផ្សេងៗតាមចំណូលចិត្
៣.វិធីធ្វើ
1.យកសាច់ជ្រូកលាងទឹកអោយស្អាតជៀស្បែកចេញកាត់ជាដុំៗទុកមួយឡែក ចំណែកសាច់ជ្រូកចិញ្ច្រាំអោយម៉ត់រួចចិញ្ច្រាំលាយជាមួយប្រហុកអោយសប់សាច់។
2.យកខ្ទះដាក់ប្រេងឆាចូលរួចដាក់ ម្ទេសឆ្អើរចូល ឆាមួយសន្ទុះប្រែពណ៏ក្រហម ដាក់ស្បែកជ្រូកនិងសាច់ចិញ្ច្រាំឆាចូលរំងាស់រហូតដល់ឆ្អិន ដាក់ខ្ទិះដូងចូលរួច ដាក់ស្ករត្នោតនិងប៊ីចេងចូល ឆាអោយឆ្ងុយនិងភ្លក់មើលល្មមជាការស្រេច។
Comments
Post a Comment